កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ​១៩ច្រើនបំផុតមិនធ្លាប់មាន​ជាង៥ខែកន្លងមក

ចែករំលែក៖

នៅថ្ងៃទី​២៣ ខែសីហា កូរ៉េខាងត្បូង រកឃើញមានករណីឆ្លងកូវីដ ១៩ កើនឡើងដល់ទៅ​៣៩៧នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី ៧ខែមីនាមកទល់ពេលនេះ។ កូវីដ១៩ បានរាលដាល យ៉ាងឆាប់រហ័សនៅតំបន់ជាច្រើន​ទូទាំងប្រទេស។
ក្នុងចំណោមករណីឆ្លងកូវីដ​១៩ថ្មីមាន ​៣៨៧នាក់ ឆ្លងនៅក្នុងប្រទេស​និង​១០នាក់ចូលពីក្រៅប្រទេស​។ ទីក្រុងសេអ៊ូលមានករណីឆ្លងច្រើនជាងគេ ​ដោយមានអ្នកឆ្លងសរុប កើនឡើងដល់ទៅ​១៣៨នាក់។ ក្រៅពីនេះគឺនៅខេត្ត Gyeonggi មាន​១២៤នាក់ និង ​៣២នាក់នៅ Incheon ។ នៅខេត្តGangwon, Gwangju និង Daejeon មានអ្នកឆ្លង​១៥នាក់​។ នៅខេត្តJeolla១៤នាក់…។
ចំនួនអ្នកឆ្លង​២០,២ភាគរយ ក្នុងរយៈពេល​២សប្តាហ៍កន្លងមក រកមិនទាន់ឃើញប្រភពនៅឡើយទេ​។ កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ​១៩​ ខ្ពស់​៣ថ្ងៃជាប់គ្នាហើយ ដែលមានអ្នកឆ្លងលើសពី​៣០០នាក់​។
កូរ៉េខាងត្បូងបានប្រកាសអាសន្នពីការឆ្លងកូវីដ​១៩ ពីកម្រិតទី​២ឡើងទី​៣ ហើយ​ក៏បានសម្រេចបិទ ហាងកាហ្វេ ការាអូខេ ក្លឹប… ដែលមានហានិភ័យឆ្លងខ្ពស់ ។ ជាមួយគ្នានេះរដ្ឋាភិបាលបានហាមប្រាម ពលរដ្ឋជួបជុំគ្នា លើសពី​៥០ នាក់​ក្នុងកម្មវិធីផ្សេងៗតាមផ្ទះ។
តាមមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺឆ្លងកូរ៉េខាងត្បូង​បានឲ្យដឹងថា សរុបអ្នកឆ្លងកូវីដ​១៩ មានដល់ទៅ​១៧​៣៩៩នាក់ និងស្លាប់​​៣០៩នាក់ ៕​ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print