អុីតាលីមានករណីឆ្លងកូវីដ​១៩ ជាង​១ពាន់នាក់ក្នុង​រយៈពេល​២៤ម៉ោង ខ្ពស់បំផុត​ចាប់តាំងពីខែឧសភាមក

ចែករំលែក៖

ក្រសួងសុខាភិបាលអុីតាលី​ បានប្រកាសឲ្យដឹងថា មានករណីឆ្លងកុវីដ​១៩ថ្មីត្រូវបានរកឃើញមានដល់ទៅ ១០៧១ នាក់ ក្នុងរយៈពេល​២៤ម៉ោង គឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែឧសភា មកទល់ពេលនេះ។ នេះជាលើកទីមួយហើយដែលអុីតាលី​មានអ្នកឆ្លងលើសពី​១ពាន់នាក់​ក្នុងមួយថ្ងៃ។
អុីតាលីគឺជាប្រទេស ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយកូវីដ​១៩ នៅក្នុងតំបន់អឺរ៉ុប​ ដោយមានករណីឆ្លង 258,136 នាក់ និងស្លាប់ដល់ទៅ​៣៥ពាន់នាក់។ ពេលវេលាដែលឆ្លងរាលដាលនិងស្លាប់ច្រើនជាងគេបំផុត នៅខែមីនា ដល់ខែមេសា​ ហើយតាំងពីខែឧសភាមក អុីតាលីបានទប់ស្កាត់យ៉ាងល្អ ដោយមិនមានអ្នកឆ្លងលើសពី​១ពាន់នាក់ឡើយក្នុង​មួយថ្ងៃ។
ចំនួនអ្នកឆ្លងកូវីដ​១៩ ខ្ពស់បំផុតដែលអ៊ីតាលីរកឃើញចុងក្រោយ គឺនៅថ្ងៃទី​១២ខែឧសភាឆ្នាំ​២០២០ នៅពេលនោះមានអ្នកឆ្លង ១៤០២នាក់​។ ការរកឃើញមុនពេល ៦ថ្ងៃដែលអុីតាលីអនុញ្ញាតឲ្យ ភោជនីយដ្ឋាន ហាងបារ ក្លឹប បើកទ្វារដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ​ក្រោយ បិទទ្វារជាង​១០សប្តាហ៍។
លោក Francesco Vaia អគ្គនាយកមន្តីរពេទ្យSpallanzani នៅទីក្រុង រ៉ូម ប្រទេសអុីតាលី ​បានឲ្យដឹងថា ភាគច្រើនអ្នកឆ្លងកូវីដ វិធីសាស្ត្រទប់ស្កាត់កូវីដ​១៩​រាលដាល គឺ ត្រូវតែត្រួតពិនិត្យ ធ្វើតេស្តនៅតាមមធ្យោបាយធ្វើដំណើរផ្សេងៗ មាន រថភ្លើង នាវា​ យន្តហោះជាដើម ជាវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាល។
ក្រុមអ្នកជំនាញបានលើកឡើងថា មិនថានៅប្រទេសអុីតាលី ឬប្រទេសតំបន់អឺរ៉ុបផ្សេងទៀតនោះឡើយ គឺនៅជុំវិញពិភពលោក​ទាំងមូលមានករណីឆ្លងកើនឡើងខ្ពស់ដូចគ្នា​ ដោយសារតែ ប្រទេសជាច្រើនសម្រេចបើកទ្វារ​ជួយដល់សេដ្ឋកិច្ចជាតិដំណើរការឡើងវិញ។ ដោយឡែកនៅតំបន់អឺរ៉ុបមានប្រទេសមួយចំនួនបានអនុញ្ញាតឲ្យអ្នកទេសចរណ៍ក្នុងតំបន់ទៅកម្សន្តក្នុងប្រទេសរបស់ខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print