អភិបាលខណ្ឌចំការមន ចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៨​ គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៨​ គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃចន្ទ​ ៦កើត ខែភទ្របទ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២០
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន​ ៥៨​ គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ​ នាយក-នាយករងរដ្ឋបាលខណ្ឌ​ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ​ រដ្ឋបាលសង្កាត់បឹងត្របែក និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។
អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖ អង្គរ ១បាវ ទម្ងន់១០គីឡូក្រាម, គ្រឿងឧបភោគបរិភោគមានស្ករស, អំបិល, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូលាងដៃ, ទឹកអាល់កុល, ម៉ាស៕

ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print