ខេត្តប៉ៃ លិន ៖ ប្រភពពីមន្រី្តនគរបាលព្រហ្មទ័ណ្ឌស្រុកសាលាក្រភបានឲ្យដឹងថា នៅវេលាម៉ោង ៨យប់ថ្ងៃចន្ទ ៦កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរ ពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវ:ក្មេងងស្រីអាយុ១០ឆ្នាំ នៅចំណុចក្នុងឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តាមបណ្តឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ។
ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កម្មករឡឥដ្ឋមានស្រុកកំណើត នៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងឡឥដ្ឋ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។រីឯ ជនរងគ្រោះឈ្មោះ ធ ជ វ ភេទស្រី អាយុ ១០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ខេត្តប៉ៃ លិន។
នភចំពផះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តតាមការចោទប្រកាន់របស់អាណាព្យាបាលក្មេងស្រីរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ÷សហការី