កម្លាំងទាហានអាកាសអាមេរិក​ សាកល្បងរថយន្តហោះលើកដំបូង មានប្រសិទ្ធភាពខ្ពស់ តែរូបរាងមិនស្អាត​

ចែករំលែក៖

កម្លាំងទាហានអាកាសអាមេរិក​បានសាកល្បងដោយជោគជ័យរថយន្តហោះមានឈ្មោះថា Hexa ។ កាលពីឆ្នាំ ​២០១៩ កម្លាំងទាហាន អាកាសអាមេរិក​បានបង្ហាញពីគោលបំណង​ផលិតរថយន្តហោះ​ អាចហោះហើរ និងចុះចតត្រង់តែម្តង ដោយប្រើបច្ចេកវិទ្យា (eVTOL) (ថាមពលអគ្គិសនី​) ។ កម្លាំងទាហានអាកាសអាមេរិក បញ្ជាក់ថា នៅឆ្នាំ​២០២០ និឹងមាន​រថយន្តហោះ​៣០គ្រឿងដាក់ឲ្យប្រើប្រាស់ ។
នៅក្នុងការសាកល្បងនាពេលនេះ រថយន្តហោះបានឈានដល់ជិតគោលដៅទាំងស្រុងហើយ​។ ការសាកល្បងដោយជោគជ័យ​ ក្នុងឱកាសនៃខួប​១១២ឆ្នាំ​ថ្ងៃ​បងប្អូន ​ត្រកូល​(Wright)​២នាក់គឺ (Orville Wright និង Wilbur Wright) ប្រគល់យន្តហោះចម្បាំង យោធាជាលើកដំបូង​ដល់កម្លាំងទាហានអាកាសអាមេរិក​។
កាលពីថ្ងៃទី ២០ ខែសីហា មន្ត្រីយោធាអាមេរិក​បានទៅទស្សនា​នៅទីតាំង Austin ក្នុងរដ្ឋតិចសាស់ ស្តីពីការហោះហើរសម្តែង​រថយន្តហោះ​ មានស្លាបដល់ទៅ​១៨ ឈ្មោះ Hexa ផលិតដោយក្រុមហ៊ុន eVTOL។
ក្រុមហ៊ុនផលិត eVTOL បានឲ្យដឹងថា នឹងមានគម្រោងលក់រថយន្តហោះខាងលើនេះ​ដល់មហាជន​​ ហើយការបើកបររថយន្តហោះ មិនចាំបាច់មានបណ្ណបើកបរនោះឡើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា​ រថយន្ត Hexa អាចហោះហើរ និងចុះចតដោយប្រើតែស្លាប៦ក៏បាន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print