លោក ផៃ ប៊ុនឈឿន ៖ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការណែនាំអំពីគោលការណ៍ នីតិវិធី និងក្របខណ្ឌពេលវេលា សម្រាប់ដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២០។

សូមបញ្ជាក់ថា៖ នៅថ្ងៃពុធ ៨កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានគ.ប.វ អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី(ការណែនាំអំពីគោលការណ៍ នីតិវិធី និងក្របខណ្ឌពេលវេលា សម្រាប់ដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២០) ដោយមានការចូលរួមពី អគ្គនាយក អនាយករង ប្រធានមន្ទី ២៥ ខេត្ត ក្រុង ព្រមទាំងអស់លោក លោកស្រីចូលរួមជាច្រើនរូប។លោករដ្ឋលេខាធិការប្រចាំការបាន ណែនាំពីគោលបំណង និងសារៈសំខាន់នៃការវាតម្លៃ និងនីតិវិធីនៃការអនុវត្តចាប់ពីការទទួលពាក្យរហូតដល់ទទួលលទ្ធផល។ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការប្រចាំការក៏បានសង្កត់ធ្ងន់លើស្ថាប័នចុះក្រសួងបរិស្ថានទាំងអស់ចូលរួមអនុវត្តសកម្មភាពប្រឡងប្រណាំងនេះ ព្រោះវាជាការវាស់ស្ទង់ពីការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងាររបស់ស្ថាប័នយើង។ដោយមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព របស់អង្គភាពចំណុះក្រសួងបរិស្ថាន ក្នុងការអនុវត្តកិច្ចការផ្តល់សេវាការងារក្នុងក្របខណ្ឌវិស័យបរិស្ថាន ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថានសំដៅឆ្ពោះទៅសម្រេចឱ្យបានជោគជ័យក្នុងគោលនយោបាយគឺ «កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព»៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print