ក្រុមប្រតិបត្តិករទេសចរណ៍ បើមិនចេះប្រើអនឡាញ ត្រូវតែរៀន និងរត់តាមស្ថានភាព

ចែករំលែក៖

ភ្នំពេញ៖ ក្នុងប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញថា ក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ យើងមិនអាចអនុវត្តតាមស្ដង់ដារដដែលៗដូចមុនបាននោះទេ ត្រូវតែបង្កើតវិធានវិធីថ្មី ដូច្នេះ ត្រូវជំរុញឱ្យការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ត្រូវអនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ , ប្រសិនបើក្រុមប្រតិបត្តិករទេសចរណ៍ មិនចេះប្រើអនឡាញ ពួកគេត្រូវតែរៀន និងរត់តាមស្ថានភាពផងដែរ ។

មួយវិញទៀត រាល់ស្ដង់ដារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នានា ត្រូវតែបញ្ចូលចំណេះដឹងអំពីវិធានសុវត្ថិភាពទេសចរណ៍ ដែលជាកាតព្វកិច្ចចាំបាច់សម្រាប់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ចាប់ពីបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នេះតទៅមុខ ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print