ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យប្រុសស្រី១៥នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសនិងករណីរក្សាទុកនិងជួញដូរគ្រឿង
ញៀនដោយខុសច្បាប់។
តាមការឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានប្រាប់ថា ជនជាប់
សង្ស័យទាំង១៥នាក់ដែលកម្លាំងរបស់លោកបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែសីហានេះគឺពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនមួយករណី រក្សាទុមួយករណី និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយករណី។
លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ តែងតែជំរុញឲ្យកម្លាំងតាមបណ្តាផ្នែកជំនាញ ប៉ុស្តិ៍រដ្ឋបាលបង្ការ បង្ក្រាបរាល់បទល្មើសទាំងឡាយ ពិសេស បញ្ហាគ្រឿងញៀនជាដើមចមនៃបទល្មើស ត្រូវតែបង្ក្រាបឲ្យខាងតែបាន បើកប្រតិបត្តិការឲ្យអស់ពីលទ្ធភាព ទើបកម្លាំងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ មិនថាបទល្មើសផ្សេងៗទេ គឺបង្ក្រាបបានរាល់ថ្ងៃ៕ ដោយ៖ ចន្ទ លីហ្សា