ពិរុទ្ធជនជាប់ក្នុងពន្ធនាគារខេត្តប៉ៃ លិនម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តប៉ៃ លិន៖ កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កម្លាំងផ្នែកកោសល្យវិច័យ និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំង
ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃ លិននិងកម្លាំងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអនុរក្សពន្ធនាគារខេត្តប៉ៃលិននិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិន ចុះធ្វើកោសល្យវិច័យសាកសពពិរុទ្ធជននៅក្នុងពន្ធនាគារខេត្តប៉ៃលិនម្នាក់ឈ្មោះ ឃុន បូរី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានជំងឺបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនហើយបានដាច់ខ្យល់ស្លាប់ នៅលើរថយន្តសង្គ្រោះបន្ទាន់ ។ ក្រោយពីធ្វើកោសល្យវិច័យរួចមកក្រុមសមត្ថកិច្ចចម្រុះបានឱ្យដឹងថា ឈ្មោះ ឃុន បូី គឺស្លាប់ដោយសារជំងឺគាំងបេះដូង ។
សពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ស សរ៉េត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print