ឌុច លីដា ថាប្រពៃណីសំខាន់ សុភមង្គលកាន់តែចាំបាច់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពេលសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ទាំងមិនបានចូលរោងការរួចមក ឌុច លីដា ចាប់ផ្តើមបង្ហាញមុខជាថ្មីក្នុងការងារសិល្បៈ។ តារាស្រីរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីនៅឡើយខណៈនាងលើកឡើងថាប្រពៃណីពិតជាសំខាន់ ខណៈដែលសុភមង្គលគឺពិតជាចាំបាច់។

ការថ្លែងបែបនេះក្រោយពេលដែលមានពាក្យរិះគន់ខ្លះៗអំពីការទទួលយកកំណើតកូនមុនពិធីមង្គលការរបស់នាង។ ក្នុងជំនួបផ្ទាល់តារាស្រីរូបនេះលើកឡើងថា នាងនិងប្តីពិតជាស្រលាញ់គ្នាខ្លាំងហើយការមានកូនប្រុសម្នាក់ដែលមានវ័យ៦ ខែមកហើយនោះគឺកាន់តែធ្វើឲ្យចំណងស្នេហ៍នាងកាន់តែមានក្តីសុខ។ នាងថាស្វាមីនាង និងនាងនៅមិនទាន់ចង់រៀបការនៅពេលនេះនៅឡើយ ព្រោះតែត្រូវលែរកពេលវេលាមើលថែទាំកូនខណៈប្តីនាងក៏មមាញឹកនឹងមុខជំនួញ ហើយនាងនិងស្វាមីនឹងរៀបចំពិធីនេះនៅពេលវេលាសមគួរណាមួយ។ ទោះជាយ៉ាងណានាងបង្ហើបថាមិនទាន់ចុះសំបុត្រអាពាហ៍នៅឡើយខណៈនាងលើកឡើងថានៅខ្វះលិខិតស្នាមផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែនាងហាក់មិនបារម្ភនឹងរឿងនេះប៉ុន្មានទេ។

សម្រាប់ការចូលប្រឡូកសិល្បៈវិញតារាស្រីរូបនេះលើកឡើងថា នាងចាប់ផ្តើមទទួលការងារខ្លះៗហើយប៉ុន្តែមិនទទួលច្រើនដូចមុនទេព្រោះតែត្រូវទុកពេលវេលានៅជាមួយកូនផ្ទាល់បើទោះបីជាមានអ្នកថែរក្សាក្តី។ នាងថានាងចង់ចំណាយពេលច្រើនជាមួយកូនដែលយ៉ាងហោចណាស់ក៏រហូតដល់ពេលដែលកូនត្រូវចូលសិក្សាដែរ។ នាងថាស្វាមីនាងមិនបានហាមឃាត់ក្នុងការងារសិល្បៈទេ ប៉ុន្តែក្នុងនាមជាម្តាយនាងចង់ថែរក្សាកូនដោយផ្ទាល់ដៃផងដែរ។ នាងរំពឹងដែរថាទស្សនិកជននឹងកាន់តែបើកចិត្តទូលាយទទួលយកនូវរឿងរ៉ាវខាងលើ៕ដោយ ៖វឌ្ឍនា

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print