ម្តាយនិងកូនពិការ កាត់ជើងចេញសល់ត្រឹមជង្គង់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទទួលការជួយសម្រាលលំបាកពី កាកបាទក្រហមកម្ពុជា​

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម្តាយនិងកូនស្រី​ ​ធ្លាក់ខ្លួនពិការជេីងដែលត្រូវកាត់ចេញសល់ត្រឹមជង្គង់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ រស់នៅខេត្តកំពង់ធំ​ ទទួលបានការជួយសម្រាលការលំបាក​ ពី​កាកបាទក្រហមកម្ពុជា​ …!! ។

សូមជម្រាបថា៖ ដោយមេីលឃេីញពីទុក្ខលំបាកវេទនាជាពន់ពេក​ នៅថ្ងៃសៅរ៍ ទី​ ២៩​ ខែសីហា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយសម្រាលការលំបាករួមមាន​ ស្បៀង​ សម្ភារ​ និងថវិកាចំនួន​ ១០លានរៀល​ ផ្តល់ជូនគ្រួសារ​ស្ត្រីឈ្មោះ​ តឹប​ ទុំ​ និងកូនស្រី​ រស់នៅភូមិសំណាក​ ឃុំកកោះ​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ដែលធ្លាក់ខ្លួនពិការជេីងដែលត្រូវកាត់ចេញសល់ត្រឹមជង្គង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលធ្វេីដំណេីរទៅជួយការងារប្តីដែលជាកម្មករដាប់ថ្ម​ នៅស្រុករវៀង​ ខេត្តព្រះវិហារ​។ 

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ​ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើ​ និងលេីកទឹកចិត្តឱ្យថែទាំសុខភាព​ឱ្យបានល្អ​ រក្សាអនាម័យក្នុងការរស់នៅ​ ជាពិសេសត្រូវមានស្មារតីរឹងប៉ុឹង​ ត្រូវខិតខំតស៊ូ​​ទោះជាពិការកាយតែមិនពិការចិត្ត ដេីម្បីជីវិតរស់នៅបន្តទៅមុខ​ទៀត​ និងដេីម្បីសុភមង្គលក្នុងគ្រួសារ​។ ទន្ទឹមនឹងនេះ​ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩​ ជាពិសេសត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីសេចក្តីសុខ​ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ក្រុមគ្រួសាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ​៕ដោយ៖ សិលា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print