ភ្នំពេញ ៖ បុរសម្នាក់ខឹងឪពុកម្តាយនៅឯស្រុកកំណើត បានធ្វើដំណើរមកភ្នំពេញ មកសុំសាច់ញាតិស្នាក់នៅក្នុងបន្ទប់ជួល បាន២ថ្ងៃ ក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងក។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ នៅខាងលិចសាលារៀនសន្ធរ
ម៉ុក តាមផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដែលធ្វើអត្តឃាតមានឈ្មោះ ម៉ៅ មាន មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា
ជនរជនរងគ្រោះបានខឹងនឹងឪពុកម្តាយនៅឯស្រុកកំណើត ហើយបានចាកចេញពីស្រុកមកសុំសាច់ញាតិស្នាក់បណ្តោះអាសន្នចំនួន២ថ្ងៃ ដើម្បីស្វែងរកការងារធ្វើ លុះពេលសាច់ញាតិដែលជាម្ចាស់បន្ទប់បានទៅរករត់ម៉ូតូឌុបបាត់ទៅ ជនរងគ្រោះក៏បានចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅ។
ប្រភពបានបន្តថា នៅពេលម្ចាស់បន្ទប់បានវិលត្រឡប់មកពីរត់ម៉ូតូវិញនៅម៉ោងជាង៤រសៀល ស្រាប់តែឃើញបុរសនោះយកខ្សែអង្រឹងចងកទៅនឹងដែកពិតានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែន៕ជ្រោយពេជ្រ