រថយន្តហោះលើអាកាស បានសាកល្បងដោយជោគជ័យ

ចែករំលែក៖

នៅថ្ងៃទី​៣០ខែសីហា សារព័ត៌មាន​CNN បានផ្សាយថា ក្រុមហ៊ុនជប៉ុន បានប្រកាសពីការសាកល្បង​ដោយជោគជ័យរថយន្តអាចហោះហើរនៅលើអាកាសបានដោយជោគជ័យ​។
តាមការលើកឡើងរបស់ក្រុមហ៊ុនជប៉ុន ​Sky Drive Inc បានឲ្យដឹងថា ការសាកល្បងងបាន​ធ្វើឡើង​ នៅថ្ងៃទី ២៥ខែសីហា​។ នេះជាលើកទីមួយ​ដែល ក្រុមហ៊ុនបានសាកល្បងហោះហើយចំពោះមុខមហាជន ។
រថយន្តពិសេសខាងលើមានឈ្មោះSD-03 បើកបរដោយអ្នកជំនាញម្នាក់ បានហោះហើរលើអាកាស​នៅទីតាំងបានកំណត់រយៈពេល​៤នាទី​។ លោក Tomohiro Fukuzawa នាយកប្រតិបត្តិក្រុមហ៊ុន​ខាងលើបានបញ្ជាក់ថា​« យើង​ទទួលបានជោគជ័យ​ក្នុងការសាកល្បង​ជាលើកដំបូង​ នៅមុខមហាជន។ ទាំងនោះជាជោគជ័យយ៉ាងធំធេង​របស់ក្រុមហ៊ុនSkyDriveដែលទើបតែបង្កើតឡើងរយៈពេល​២ឆ្នាំកន្លងមក។
រថយន្ត SD-03 អាចហោះហើរនិងចុះចតត្រង់ទៅលើ ​ប្រើប្រាស់ថាមពលអគ្គិសនី​។ ក្នុងពេលចុះចតឬហោះហើរប្រើប្រាស់ទីតាំងស្មើនឹងកន្លែងរថយន្តចតពីរគ្រឿងប៉ុណ្ណោះ។ រថយន្តហោះខាងលើ មានម៉ាស៊ីន​៨ ដើម្បីធានាសុវត្ថិភាព​ ក្នុងពេលមានហេតុការណ៍អាសន្នកើតឡើង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print