ខេត្តប៉ៃ លិន ៖ បុរសចាំចម្ការម្នាក់ ទំនងជាខានយូរជូរមាត់នឹកចង់ រួមភេទ ហើយពេលឃើញស្រី្តមានសតិមិនប្រក្រតីម្នាក់ដើរដើរដាច់សង្វែងតែម្នាក់ឯង ស្ទុះចាប់សង្គ្រប់រំលោភសេពសន្ថវ:បានសម្រេច តែក្រោយមកត្រូវបែកការណ៍ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្រ្តីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថោង វុទ្ធី អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន ។ ចំណែកជនរងគ្រោះ មិនមិនស្គាល់អត្តសញ្ញាណនោះទេ មាន អាយុប្រហែល៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ហើយសាច់ញាតិជនរងគ្រោះក៏មិនដឹងរស់នៅទីកន្លែងណាដែរ។នាងមានសតិមិនប្រក្រតី ។
ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុបុរសល្មោភកាមខាងលើបានឃើញស្រី្តមានសតិមិនប្រក្រតីម្នាក់នេះដែលមិនដឹងជានាងវង្វេងមកពីខេត្តណាទេ។ស្រ្តីរូបនេះបាននិយាយមិនដឹងខុសត្រូវតែម្នាក់ឯង ហើយដើរមកដល់ទីនេះស្រាប់តែជនសង្ស័យឃើញនិងទំនងជាបុរសនេះស្រេកឃ្លានកាមគុណព្រោះអត់យូរផងនោះក៏ចាប់រំលោភសេពសន្ថវ:រហូតបានបានសម្រេចតែម្តង ។ ប៉ុន្តែទង្វើអសិលធម៌នេះមិនអាចលាក់លៀមបានទេហើយត្រូវបានអ្នកជិតខាងដឹងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនហើយត្រូវនគរបាលស្រុកសាលាក្រៅកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនដើម្បីបន្តនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី៣១ ខែ សីហា នេះ៕
ដោយ÷ប្រាថ្នា