នៅពេលឡើងយន្តហោះ ឬក៏ចុះវិញក្រុមអ្នកជំនួយការលើយន្តហោះ តែងតែណែនាំអ្នកដំណើរដើរចេញតាមទ្វារខាងឆ្វេងនៃយន្តហោះ។ តើហេតុអ្វីបានជា ទ្វារយន្តហោះសម្រាប់អ្នកដំណើរតែងតែនៅខាងឆ្វេង?
នៅពេលឡើងយន្តហោះអ្នកដំណើរតែងតែធ្វើដំណើរតាមទ្វារខាងឆ្វេង មុខឬ ក្រោយ ដែលហៅថា L1, L2 ។ ប៉ុន្តែទ្វារទាំងពីរនោះគឺតែងតែនៅខាងឆ្វេងយន្តហោះទាំងអស់។ បញ្ហាខាងលើគឺជាប់ពាក់ព័ន្ធទៅនឹងវិស័យដឹកជញ្ជូនតាមដែនទឹក គឺកប៉ាល់ ហើយចង្កូត គឺបានដាក់នៅខាងឆ្វេង ដែលហៅថា(starboard)មានន័យថាស្ថិតនៅផ្នែកខាងស្តាំកប៉ាល់ឬយន្តហោះ ។ ពាក្យនោះកើតចេញពី ពាក្យ Steer Board ក្នុងភាសាអង់គ្លេសមានន័យថាបន្ទប់បើកបរ។ ដោយសារតែកប៉ាល់នាវាត្រូវបានបើកនៅភាគខាងស្តាំ ដូច្នេះពេលចូលចត កំពង់ផែដឹកសម្ភារឬ អ្នកដំណើរគឺចតនៅខាងឆ្វេងដែលគេហៅថា Portdide ។
ចំណែកកប៉ាល់ហោះ(យន្តហោះ) គឺនៅតែរក្សាប្រពៃណីដើរឡើងតាមជំហៀងខាងឆ្វេង។ ចំណែកផ្នែកខាងស្តាំនៃយន្តហោះគឺសម្រាប់សម្ភារផ្សេងៗមានរថយន្ត ដឹកអីវ៉ាន់បើកចុះឡើងងាយស្រួល មិនប៉ះពាល់ជាមួយអ្នកដំណើរអាចគ្រោះថ្នាក់។ មួយវិញទៀត ផ្នែកខាងឆ្វេងសម្រាប់ ដឹកជញ្ជូនសម្ភារចេញពីយន្តហោះក្នុងពេលតែមួយដែលអ្នកដំណើរចុះចេញពីយន្តហោះ៕
ដោយ៖ធី រីណា