លោក ស ថេត ដឹកនាំក្រុមការងារដេីម្បីត្រួតពិនិត្យដំណេីរការសាងសង់ទីកន្លែងស្នាក់នៅ​ ផ្ទះបាយ​ និងកន្លែងបរិភោគអាហាររួមគ្នារបស់កងកម្លាំង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដឹកនាំក្រុមការងារដេីម្បីត្រួតពិនិត្យដំណេីរការសាងសង់ទីកន្លែងស្នាក់នៅ​ ផ្ទះបាយ​ និងកន្លែងបរិភោគអាហាររួមគ្នារបស់កងកម្លាំងអន្តរាគមន៍​ ជាពិសេសការត្រួតពិនិត្យមេីលដំណេីរការសាងសង់អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានកម្ពស់ចំនួន​ ០៩ជាន់​ និងទំហំ​ ៤០​ម x ៥០ម ។
ក្នុងពេលត្រួតពិនិត្យនេះដែរ លោក ស្នងការបានណែនាំដល់ក្រុមការងារទាំងអស់ត្រូវគិតអំពីសុវត្ថិភាព​ជាចំបង និងយកចិត្តទុកដាក់ខ្ពស់លេីគុណភាពនៃសំណង់​ ដេីម្បីធានាក្នុងការប្រេីប្រាស់ឲ្យបានយូរអង្វែង​។
សូមជម្រាបថា៖ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ តែងក្រើនរំឮកថា៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវតែប្រចាំការ​ ២៤ម៉/២៤ម៉​ ដេីម្បីផ្តល់សេវា​ ដោះស្រាយបញ្ហា​ និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ។ ករណីមិនមានមន្ត្រីប្រចាំការ​ ឬមិនទទួលពាក្យបណ្តឹង​
សូមទំនាក់ទំនង​លេខទូរស័ព្ទ​ ០៦៩​ ៥១៦​ ៩៩៩៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print