ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ឆ្នាំ២០២០ ចំនួន ៣០០.៣៩០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០.៣៩០ (បីរយពាន់ បឺរយកៅសិប) នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១២៣.២៥១ (មួយរយម្ភៃបីពាន់ ពីររយហាសិបមួយ) នាក់។
សូមជម្រាបថា ៖អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ មានចំនួន ៨.៦២៩.៣៥៧ (ប្រាំបីលាន ប្រាំមួយរយម្ភៃប្រាំបួនពាន់ បីរយហាសិបប្រាំពីរ ) នាក់ និងមានការិយាល័យបោះឆ្នោតប៉ាន់ស្មាន ឆ្នាំ២០២០ មានចំនួន ២៣.៨១៨ (ម្ភៃបីពាន់ បួនរយដប់ប្រាំបី) ការិយាល័យ។
ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ គឺមានគោលដៅធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្តិភាព តាមរយៈ ៖ ការលុបឈ្មោះអ្នកបោះឆ្នោតដែល ៖
-បានទទួលមរណភាព
-ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
-បានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាមីខ្លួនដោយមានឯកសារ
សំអាងត្រឹមត្រូវ ចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែល ការ ទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា
ឆ្នាំ២០០៣) ទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
មានសិទ្ធិបោះឆ្នោត ហើយមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុនមក ។ គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ និងត្រូវបោះឆ្នោត ដើម្បីមានឈ្មោះក្នុង បញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតនៅពេលបោះឆ្នោត។ សូមកុំភ្លេច ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពី
ថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ចំពោះព័ត៌មានពិស្តារ សូមទាក់ទង!លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.បTel: (855)12 959 666 Email : [email protected] លោក កឹម សុវណ្ណារុំ សមាជិក Tel: (855)12 518 485 ៕
ដោយ៖ សិលា