លោក​ឧត្តមសេនីយ៍ត្រី តឹង​ សុធី​ ស្នងការរងរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដែលមានផែនការចំនួន៦ចំណុច

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ​អង្គារ ១៤កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២០នេះលោក​ ឧត្តមសេនីយ៍ត្រី តឹង​ សុធី​ ស្នងការរងរាជធានីភ្នំពេញទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបើកអង្គប្រជុំ ដែលមានផែនការចំនួន៦ចំណុច៖
ចំណុចទី១-ពង្រឹងការងារបង្ការ​ បង្ក្រាប ទប់ស្កាត់បទល្មើសលួច​ ឆក់​ ប្លន់ និងបទល្មើសផ្សេងៗ ។
ចំណុចទី២- ពង្រឹងការចេញល្បាតពួនស្ទាក់​ តាមគោលដៅងាយរងគ្រោះ និងតាមតំបន់ស្មុគ្រស្មាញ។
ចំណុចទី៣-ការងារស្ថិតិប្រជាពលរដ្ឋត្រូវបន្ដចុះធ្វើសៀវភៅស្នាក់នៅ(ក៤)​ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស។
ចំណុចទី៤-ការងារគ្រប់គ្រងជនបរទេស។
ចំណុចទី៥-ពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋាន។
ចំណុចទី៦-ផែនការការពារពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ក្នុងអង្គប្រជុំនោះដែរសមាសភាពចូលរួមមាន​៖ លោក​អធិការ លោក-លោកស្រីអធិការរង នាយផ្នែក នាយរងផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧​ នៃអធិការដ្ឋានខណ្ឌកំបូល ។

ក្នុងឱកាសនោះលោកស្នងការរងបាននាំយកមតិណែនាំរបស់លោកស្នងការជូនដល់កងកម្លាំងទាំងអស់ ត្រូវតែត្រៀមជានិច្ច ស្លៀកពាក់ឲ្យបានស្អាត និងឯកភាពគ្នា កាត់សក់ខ្លីជាប្រចាំ​ ថែរក្សាអនាម័យជៀសផុតពីជំងឺកូវីដ-១៩ ៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print