នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ពិភាក្សាជាមួយ មន្ត្រីជាន់ខ្ពស់នគរបាលសហព័ន្ធ អូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលជួប ពិភាក្សាការងារ ជាមួយ លោក Anthony Maguire មន្ត្រីជាន់ខ្ពស់នគរបាលសហព័ន្ធ អូស្ត្រាលី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អន់គុណភាព និងខុសច្បាប់ នៅកម្ពុជា ដែលផលិតផលទាំងនោះនាំឲ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាហានិភ័យសម្រាប់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ ។

សូមបញ្ជាក់ផងដែរថា កន្លងមក គ.ប.ផ.ក. បានបង្ក្រាប និងរឹបអូសផលិតផលក្លែងក្លាយ រាប់សិបតោន និងបានធ្វើពិធីកម្ទេចជាច្រើនលើក និងជាពិសេសនាពេលថ្មីៗនេះ ក្នុងកំទ្បុងពេលកម្ពុជាកំពុងមានករណីជំងឺកូវីដ-១៩ គ.ប.ផ.ក បានធ្វើការបង្ក្រាបជាច្រើនករណីនូវការចរាចរឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ ដែលក្លែងក្លាយ-ខុសច្បាប់ដូចជា ៖ ម៉ាស់ ឧបករណ៍សម្លាប់មេរោគ អាក់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនទៀតពុំមានការបញ្ជាក់គុណភាព និងការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ច ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print