​ម៉ូតូបុករថយន្តខ្ទាតចូលក្រោមរុឺម៉កសណ្ដោង​អេតចាយ បណ្ដាលឲ្យរងការខូចខាត​ និងរបួសធ្ងន់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ​ ខណៈដែលរូបនាងជិះម៉ូតូលឿនហើយជ្រុលទៅបុករថយន្តចំពី
ចំហៀងដួលចូលក្រោមរុឺម៉ងសណ្ដោងអេតចាយ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣០​ កែវផ្លូវលេខ១៨៣​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រុឺម៉កសណ្ដោងអេតចាយ​បានប្រាប់ឲ្យដឹងថា​ មុនកេីតហតុរូបគាត់បានបេីករុឺម៉កសណ្ដោងដើររេីសរបស់របរ(អេតចាយ)តាមផ្លូវ​ ហេីយខណៈមកដល់កន្លែងកេីតហេតុក៏ឈប់រុឺម៉កសណ្ដោងឱនរេីសសម្ភារអេតចាយក៏ក្រឡេកឃេីញនារីម្នាក់ជិះម៉ូតូម៉ាក​ស៊ុយហ្ស៊ុយគី​និច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 1HI-7449ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៨៣​ក្នុងទិសដៅពីកេីតទៅលិច​ក្នុងល្បឿនលឿន​ក៏ជ្រុលទៅបុករថយន្ត​ ហេីយខ្ទាតដួលចូលក្រោមកង់រុឺម៉កសណ្ដោងរបស់គាត់បន្ថែមទៀត​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យនារីដែលបើកម៉ូតូនេះរងរបួសធ្ងន់​ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចបានទំនាក់ទំទងទៅសមត្ថកិច្ចជំនាញខណ្ឌបឹងកេងឲ្យមកជួយធ្វើការវាស់វែងយកម៉ូតូ​ រថយន្ត​ និងរុឺម៉កសណ្ដោងដឹកអេត​ចាយ​ទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕

ដោយ៖​ ជីម​ ភារ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print