ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន ជនសង្ស័យដែលជាឃាតកចាប់រំលោភក្មេងស្រី រួចហើយអារកសម្លាប់យ៉ាងព្រៃផ្សៃនោះបានហើយ នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងជិះរថយន្ត
តាក់ស៉ីចេញទៅខេត្ត។
ប្រតិបត្តិការស្រាវជ្រាវតាមចាប់ឃាតកនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌព្រែកព្នៅបានចុះប្រតិបត្តិការឃាត់ខ្លួនសង្ស័យនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តរនតគិរី។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯងខណៈមេឃកំពុងភ្លៀងត្រូវជនមិនស្គាល់មុខចូលទៅចាប់រំលោភសេពសន្ថវៈរួចអារ.កសម្លាប់នាងចោល យ៉ាងព្រៃផ្សៃក្នុងថ្លុកឈាម ហេីយជនដៃដល់បានរត់គេចខ្លួនបាត់បង្កការភ្ញាក់
ផ្អេីលនៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងមានម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕ ដោយ ៖ រ៉ារ៉ា