ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងបន្តដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគីរី ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៣១ ខែសីហា – ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២០។
ក្រសួងសាធារណការរំឮកថា៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០៕
ដោយ៖ សិលា
...