អ៊ុន អាលីហ្សា សម្រាលកូនស្រីទាំងគ្មានវត្តមានស្វាមីនៅជិត

ចែករំលែក៖

ភ្នំពេញ ថ្មីៗនេះអតីតតារាសម្តែង និងបង្ហាញម៉ូដអ្នកនាង អ៊ុន អាលីហ្សាសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ហើយ។ សោកស្តាយដែលមិនមានវត្តមានស្វាមីបណ្តូលចិត្តនៅជិតកៀកកើយ។

អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ កន្លងមកក្នុងគ្រាដែលឈានដល់វេលាគម្រប់ខួប១ឆ្នាំ នៃអាពាហ៍ពិពាហ៍ អ៊ុន អាលីហ្សា និងស្វាមី នាងក៏បានបញ្ចេញរូបថតពរពោះជាច្រើនសន្លឹក និងបញ្ជាក់ពីចំណងស្នេហ៍ដ៏ផ្អែមល្ហែម និងរឹងមាំរបស់នាង។ ចុងខែសីហានេះ នាងបានសម្រាលកូនស្រីដ៏គួរឲ្យខ្នាញ់តាមកាលកំណត់ ប៉ុន្តែមិនមានវត្តមានស្វាមីរបស់នាងនៅគៀកកិតដូចការរំពឹងទុកនោះទេ។ ប៉ុន្តែនាងនៅតែបង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយពីក្លាយខ្លួនជាម្តាយរបស់គេ។​មានសារជូនពរជាច្រើនបានផ្ញើទៅកាន់នាងគ្រាដែលការសម្រាលកូនដំបូងរបស់នាងទទួលបានជោគជ័យនិងមានសុខភាពល្អទាំងម្តាយ និងកូនស្រី។ កន្លងទៅនាងបញ្ជាក់ថាព្រោះតែបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យស្វាមីនាងពិបាកក្នុងការវិលត្រឡប់មកជួបជុំ និងមើលថែនាង ប៉ុន្តែនាងនៅតែសប្បាយចិត្តព្រោះតែការយកចិត្តទុកដាក់ពីចម្ងាយនេះ។

កូនស្រីនាងមានឈ្មោះរួចរាល់ហើយគឺឈ្មោះ ជេនណាលី សូ ដែលនាងលើកឡើងថានាងមានសុខភាពល្អ។ កូនស្រីរបស់នាងកើតនៅថ្ងៃទី២៩ ខែសីហា និងមុនពេលមួយថ្ងៃនៃថ្ងៃកំណើតស្វាមីនាង ដែលនេះគឺជាកាដូធំមួយសម្រាប់ស្វាមីនាងផងដែរ។ នាងធ្លាប់បញ្ជាក់ថា ព្រោះតែស្ថានភាពជំងឺកូវីដ-១៩ដែលរីករាលដាលនៅលើពិភពលោក នាងបានពន្យារពេលចេញទៅរស់នៅជាមួយស្វាមីដែលរៀបការបានមួយឆ្នាំមកហើយនោះ។ ទោះជាយ៉ាងណានាងរំភើបក្រោយទទួលបានដំណឹងថារដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែរដែលរស់នៅទូទាំងពិភពលោកអាចធ្វើដំណើរមកកាន់ទឹកដីកំណើតបានធម្មតាដោយមិនចាំបាច់មានប្រាក់តម្កល់ទុក

ដោយ៖ វឌ្ឍនា

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print