លោកហ៊ុន ម៉ានី ដឹកនាំរដ្ឋបាលនិងមន្ទីរពាក់ព័ន្ធខេត្តព្រៃវែងប្រជុំការងារ

ចែករំលែក៖

ភ្នំពេញ៖ គណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាដែលដឹកនាំដោយលោកហ៊ុន ម៉ានី ប្រធានគណៈកម្មការ​ និងសមាជិក​ សមាជិកា​ គណៈកម្មការ ព្រមទាំងមានការចូលរួមពីលោក ខៀវ ភារិទ្ធ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ព្រមទាំង លោក លោកស្រីប្រធានមន្ទីរ ប្រធានការិយាល័យអប់រំទាំង១៣ស្រុក ក្នុងខេត្តព្រៃវែង​ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។

កិច្ចពិភាក្សាការងារនាពេលនេះក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីបច្ចុប្បន្នភាពនៃស្ថានភាពអប់រំ និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ ពិនិត្យតាមដានលើការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនឹងវិស័យអប់រំក្នុងក្របខ័ណ្ឌខេត្ត ក្នុងដំណាក់កាលកូវីដ១៩ ជាពិសេសដើម្បីក្តាប់បាននូវបញ្ហាប្រឈមនៃវិស័យអប់រំក្នុងខេត្ត ដែលជាមូលដ្ឋានក្នុងវាយតម្លៃ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភា ហើយនឹងអាចឈានដល់ការពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា​ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហប្រឈមនានា។

គណៈប្រតិភូរដ្ឋសភា បានទទួលស្វាគមន៍ដោយ លោក ជា សូមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង​ ព្រមទាំងលោក លោកស្រី​ បានជាប្រធានមន្ទីរក៏ដូចជាប្រធានការិយាល័យអប់រំស្រុកទាំង១៣ស្រុកនៅក្នុងខេត្តព្រៃវែងផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print