រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានសមត្ថភាព នាំឲ្យកើតបាននូវសមិទ្ធផលលើកស្ទួយវិស័យយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “ការដឹកនាំដែលគ្មានការតាមដានត្រួតពិនិត្យ គឺមិនមែនជាការដឹកនាំនោះទេ”។ ប៉ុន្តែលោកជាថ្នាក់ដឹកនាំវ័យក្មេងដែលទទួលបានការទុកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាបុគ្គលដែលមានសមត្ថភាពខ្ពស់ក្នុងការលើកស្ទួយវិស័យយុត្តិធម៌ឲ្យកាន់តែរីកចម្រើន ដោយឈរលើគោលការណ៍យ៉ាងមោះមុត “ស្មោះត្រង់ ម៉ឺងម៉ាត់ បម្រើរាស្រ្ត មិនពុករលួយ”។ សមិទ្ធផលទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីសមត្ថភាពបច្ចេកទេសនោះទេ ថែមទាំងបានរំលេចឲ្យឃើញថែមទៀតនូវសមត្ថភាពដឹកនាំ របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសម្រេចបាននូវជោគជ័យដ៏ធំធេងសម្រាប់ប្រជាជាតិទាំងមូល។
សូមរំឮកថា៖ លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត គឺក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និង លទ្ធផលការងាររបស់ខ្លួនក្នុងរយៈពេល១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដែលបានប្រកាសចាប់ផ្តើមកាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។ ជាលទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល ១០០ថ្ងៃ កន្លង ទៅនេះ សំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស មានចំនួនសរុប ៨,១១៣ សំណុំរឿង ស្មើនឹង ៦៣% នៃសំណុំរឿងដែលបានកកស្ទះកន្លងមក។ ដោយ ផ្អែកលើការខិតខំដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្តាសាលាដំបូងរាជធានី ខេត្ត ដោយក្រុម ការងារទាំង៤ និងលេខាធិការដ្ឋានរបស់ គ .យ.ក.ស. និងជាពិសេស ដោយមានការចូលរួមដ៏សកម្មប្រកប ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធនានា, គ.យ.ក.ស. រំពឹង ទុកថា សាលាដំបូងរាជធានី ខេត្តនៅទូទាំងប្រទេសនឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាម អង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុង យុទ្ធនាការគឺ “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ។
គ.យក.ស, សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ. .ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធនាការ ក្នុងការជំរុញការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។ គ.យ.ក.ស. សង្ឃឹមយ៉ាងមុតមាំថា តួអង្គពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួម ចំណែកធ្វើឱ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តីនេះ អាចសម្រេចលទ្ធផល៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print