UEFA ពិភាក្សាជាមួយរដ្ឋាភិបាលហុងគ្រីជុំវិញការប្រកួតពានរង្វាន់ Super Cup បន្ទាប់ពីបិទព្រំដែន

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA និយាយថា ខ្លួនកំពុងពិភាក្សាអំពីការប្រកួត European Super Cup នៅខែនេះនៅទីក្រុង Budapest ជាមួយរដ្ឋាភិបាលហុងគ្រីបន្ទាប់ពីការសម្រេចបិទព្រំដែនរបស់ប្រទេសនេះដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩

ក្រុមម្ចាស់ជើងឯកអឺរ៉ុប Bayern Munich និងម្ចាស់ជើងឯក Europa League Sevilla គ្រោងនឹងជួបគ្នានៅទីក្រុង Budapest ប្រទេសហុងគ្រីនាថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។ ការប្រកួតនេះគ្រោងនឹងក្លាយជាការប្រកួតដំបូងរបស់ UEFA ដែលធ្វើឡើងជាមួយអ្នកទស្សនាចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ-១៩ ។

ទោះយ៉ាងណារដ្ឋាភិបាលហុងគ្រីបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបិទព្រំដែនរបស់ខ្លួនជាមួយជនបរទេសចាប់ពីថ្ងៃអង្គារដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអុីម៉ែលទៅកាន់ទីភ្នាក់ងារព័ត៌មាន UEFA បាននិយាយថា UEFA កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាបាល់ទាត់ហុងគ្រី និងរដ្ឋាភិបាលរបស់ខ្លួនដើម្បីអនុវត្តវិធានការដើម្បីធានាសុខភាពរបស់អ្នកដែលចូលរួមទស្សនាក្នុងការប្រកួតនេះ តំរូវការចូលប្រទេសហុងគ្រីសំរាប់ក្រុមគោលដៅផ្សេងៗមាន អ្នកលេងបុគ្គលិកដៃគូបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយអ្នកគាំទ្រ ។ល។ ក៏ជាផ្នែកមួយនៃការពិភាក្សាដែរ

មន្ត្រីរដ្ឋាភិបាលប្រទេសហុងគ្រីលោក Gergely Gulyas បាននិយាយកាលពីសប្តាហ៍មុនថា ប្រសិនបើកាលៈទេសៈបច្ចុប្បន្ន មានអ្នកគាំទ្រអាចនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះជាមួយនឹងការធ្វើតេស្តអវិជ្ជមាន។ មន្ត្រីដដែលអះអាងថា ពួកគេនឹងត្រូវនាំយកទៅកីឡដ្ឋានដោយផ្ទាល់ហើយត្រឡប់ទៅអាកាសយានដ្ឋានវិញ ហើយក៏នឹងមានការត្រួតពិនិត្យសីតុណ្ហភាពរាងកាយផងដែរ ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print