អធិការ​នគរបាលខណ្ឌកំបូលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ កាលពីសៀលថ្ងៃព្រហស្បតិ៍​ ទី៣​ ខែកញ្ញា​ ឆ្នាំ​២០២០ លោកវរសេនីយ៍ឯក​ ហង្ស​ ​មុនី​ អធិការ​នគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ ឆ្នាំ២០២០​​ ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក​-លោកស្រី​អធិការរង​ នាយផ្នែក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៧​ ដើម្បីរៀបចំផែនការ​ និងរៀបចំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់​ ជួយសម្រួលចរាចរណ៍​ ជាពិសេសគឺការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ​ ដែលអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោកអធិការខណ្ឌបានលើកយកមតិរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ដែលផ្តាំផ្ញើឲ្យសមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងទៅ
ដេីរលេងតាមទីកន្លែងកម្សាន្តនានា ។ មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤/២៤ម៉ោង ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print