ខេត្តត្បូងឃ្មុំ ៖ អ្នកភូមិនាំគ្នាផ្អេីលឆោឡោនៅពេលទទួលដំណឹងថា មានក្មេងតូចៗពីរនាក់លង់ទឹកក្នុងរណ្តៅដីមួយកន្លែងនៅ ចំណុចខាងត្បូងភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ពួកគាត់
នាំគ្នារាវរកឃើញ តែអនិច្ចាក្មេងស្រីរងគ្រោះម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់បាត់បង់ជីវិតទៅហើយ ខណៈ
ដែលក្មេងៗនាំគ្នាមកលេងទឹករណ្ដៅដី(ទឹកស្រះ) មួយកន្លែងស្ថិតនៅចំណុចខាងលេី ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៤ និង៣០នាទី។
សពក្មេងស្រីរងគ្រោះឈ្មោះ យឿន បញ្ញា អាយុ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោយពីបានទទួលបានព័ត៌មាននេះកម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពគរ និងអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសព ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ព្រោះមូលហេតុ លង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់រួចរាល់ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ វណ្ណៈ