កូវីដ -១៩​ធ្វើឲ្យចំនួនពលរដ្ឋធ្វើអត្តឃាតនៅជប៉ុនថយចុះ

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយការធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន​បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងដំណាក់កាលនៃការផ្ទុះកូវីដ​-១៩ ។
តាមសារព័ត៌មាន ​ SCMP ​បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវ របស់​ Shohei Okamoto ដែលបានប្រកាស​នៅថ្ងៃទី៣ ខែកញ្ញា បង្ហាញឲ្យឃើញថា​​​ មូលហេតុបណ្តាលឲ្យមានអ្នកធ្វើអត្តឃាតថយចុះ​ គឺដោយសារតែការជួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល​​ក្នុងពេល​នៃការឆ្លងរាលដាលជំងឺកូវីដ​-១៩​។
ជាក់ស្តែង នៅក្នុងដំណាក់កាលពីខែកុម្ភៈដល់​ខែមិថុនា ឆ្នាំ​២០២០ ចំនួនអ្នកស្លាប់នៅជប៉ុន​ដោយការធ្វើអត្តឃាតបានថយចុះ​១៣,៥ភាគរយ​ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
តាមរបាយការណ៍​របស់ Shohei Okamoto ចំនួនពលរដ្ឋធ្វើអត្តឃាត ចាប់ពីខែកុម្ភៈដល់ខែ មិថុនា ឆ្នាំ​២០២០ មានចំនួន​១០២៧នាក់ ចំណែកពលរដ្ឋស្លាប់ដោយ​កូវីដ​-១៩ មានតែ៩៧៤នាក់ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា​។
រយៈពេលកន្លងមក ក្រុមអ្នកឯកទេសសុខាភិបាល​បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ស្តីពី​វិបត្តិស្មារតី​ពាក់ព័ន្ធនឹងកូវីដ​-១៩​។ ក្រុមអ្នកជំនាញខ្លាចពលរដ្ឋធ្វើអត្តឃាតដោយសារតែកូវីដ​-១៩​ ដោយបញ្ហាសេដ្ឋកិច្ច ឬធុញទ្រាន់​នឹងច្បាប់គម្លាតសង្គម​។ ប៉ុន្តែការព្យាករនេះគឺផ្ទុយស្រឡះ ដោយអ្នកធ្វើអត្តឃាតបានធ្លាក់ចុះទៅវិញ។ មនុស្សមួយចំនួនបានលើកឡើងថា​​«ពេលក្តីស្លាប់​ឃើញនៅចំពោះមុខ​ទើប​ មនុស្សមើលឃើញពីតម្លៃនៃជីវិត ដោយមិនចង់ស្លាប់ឡើយ»៕ដោយ៖ធី រីណា

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print