ខេត្តកំពង់ចាម៖ នារសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យលោក HU JIANHAI ប្រធានក្រុមហ៊ុន ជេ សាន អុិនវេសមេន អុិនដាសស្ទ្រី ខូល អិល ធីឌី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តកំពង់ចាម។
បើតាមប្រភពរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ ក្នុងជំនួបពិភាក្សានោះមានការអញ្ជើញចូលរួមពី លោក ជា សំណាង នាយកខុទ្ទកាល័យ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរអប់រំ យុជន និងកីឡាខេត្ត។
ក្រោយពីជំនួបពិភាក្សា លោករួមជាមួយប្រតិភូ បានចុះពិនិត្យទីតាំងនៅសាលាបឋមសិក្សា អនុវិទ្យាល័យស្រក ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម ដែលកំពុងមានការខ្វះអគារសិក្សា។ ក្រោយការពិនិត្យរួច លោក HU JIANHAI បានសម្រេចជួយកសាងអាគារសិក្សា០១ ខ្នង មាន០៦បន្ទប់៕
ដោយ៖ សិលា