អភិបាលខេត្តប៉ៃ លិន ប្រគល់ជូនរថយន្តសង្គ្រោះ ១គ្រឿងដល់មន្ទីរសុខាភិបាលខេត្ត

ចែករំលែក៖

ខេត្តប៉ៃ លិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃ លិន នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដែលជាអំណោយរបស់ធនាគារពិភពលោក និងគម្រោង លើកកម្ពស់សុខភាព និងសមធម៌សុខាភិបាល តាមរយៈក្រសួងសុខាភិបាល ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឱ្យកាន់តែល្អប្រសើឡើង។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃ លិន បានមានប្រសាសន៍លើកឡើងថា៖ រថយន្តសង្គ្រោះនេះ មានសារៈសំខាន់ណាស់សម្រាប់ជួយប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ដោយដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា និងក្នុងគ្រាមានអាសន្នផងដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ ជាក់ស្តែងការផ្តល់រថយន្តសង្គ្រោះនាពេលនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាល នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ បានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បាន មានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រី សុខាភិបាលខេត្តប៉ៃ លិន ទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវ បង្កើន ការយកចិត្ត ទុកដាក់ លើ កកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោ ក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវ ជួយថែរក្សា ឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់ បម្រើសេវា ដឹកជញ្ជូន អ្នកជំងឺពីមូលដ្ឋាន មកកាន់ មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះ បានទាន់ពេលវេលា។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃ លិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅខេត្តប៉ៃ លិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៥គ្រឿង ក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៤គ្រឿង និងមណ្ឌលសុខភាពភ្នំព្រាល ០១គ្រឿង សរុបទាំងរថយន្តដែលទើបទទួលបានថ្មីនេះ គឺមានចំនួន ០៦គ្រឿង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print