ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្រុកតាលោសែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចុះស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ ម្នាក់ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ៤ឆ្នាំ ម្នាក់ជាអនិតិជន។
ការឃាត់ខ្លួនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង២២នាទី ព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចចម្ការគរ ស្ថិតនៅភូមិនៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននេះឈ្មោះ វ៉ុន សុីផៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចស្ថិតនៅភូមិ.ឃុំកើតហេតុ។ ចំណែកកុមារីរងគ្រោះឈ្មោះ ស ដល អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំជាមួយគ្នានឹងជនសង្ស័យ ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុកុមារីរងគ្រោះ និងបងស្រីអាយុ១០ឆ្នាំបាននាំគ្នាទៅលេងផ្ទះជនសង្ស័យ ប៉ុន្តែជនសង្ស័យបានប្រើកុមារីជាបងទៅទិញកាតទូរស័ព្ទ ទើបមានឱកាសល្អធ្វើឲ្យជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើកុមារីរងគ្រោះរហូតបានសម្រេចតែម្តង ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងណាក្ដីជនសង្ស័យ(វ៉ុន សុីផៃ)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីនាំយកទៅបន្តនីតិវិធីតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។
ចំណែកកុមារីរងគ្រោះកំពុងស្ថិតលើមន្រ្តីជំនាញ និងក្រុមគ្រួពេទ្យបច្ចេកទេស ធ្វើការពិនិត្យទ្វារមាសជាក់ស្ដែងដើម្បីទទួលលទ្ធផលច្បាស់លាស់ងាយស្រួលចាត់ការតាមច្បាប់ ៕
ដោយ៖ បុឹម ពិន