លោកស្រី កែ សួនសុភី បានឧបត្ថម្ភជួយដល់ប្អូនស្រី វ៉ែន ចាន់រ៉ា ដែលមានជំងឺដុះសាច់លើផ្ទៃមុខនូវថវិការចំនួន ២,០០០,០០០ រៀល

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបថា៖ ថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០
ក្រុមបាល់ទាត់ Cambodian Fan Club all Stars (CFA) សូមគោរពថ្លែងអំណគុណយ៉ាងជ្រាវជ្រៅដល់លោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់ (Visakha Football Club) ដែលបានឧបត្ថម្ភការចំណាយលើកម្មវិធី « ប្រកួតមិត្តភាពសប្បុរសធម៌ » ទាំងស្រុង និង បានឧបត្ថម្ភជួយដល់ប្អូនស្រី វ៉ែន ចាន់រ៉ា ដែលមានជំងឺដុះសាច់លើផ្ទៃមុខនូវថវិការចំនួន ២,០០០,០០០ រៀល តាមរយៈឯកឧត្តម លី ឡាយ ។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ជួយក្មេងស្រីដែលមានជំងឺដុះសាច់លើផ្ទៃមុខនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ សូមអរគុណ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print