សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៧នាក់ពីបទលួចខ្សែភ្លើងតាមទីសាធារណៈ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីចោរកម្មលួចកាត់យកខ្សែភ្លើងតាមទីសាធារណៈ ដែលក្នុងករណីនេះមានជនសង្ស័យចំនួន១៧នាក់ហើយត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងការទទួលទិញខ្សែភ្លើងដែលជាផលនៃអំពើចោរកម្ម។លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជារបស់លោកគួច ចំរើន អភិបាលខេត្ដព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់  បានចុះទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន៥កន្លែង ក្នុងនោះក្នុងក្រុងព្រះសីហនុ២កន្លែង និង ស្រុកព្រៃនប់ចំនួន៣កន្លែងដើម្បីធ្វើការស្រាវជ្រាវ។   ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងចំនួន២កន្លែងមានការពាក់ពន្ធ័និឹងបញ្ហានេះ ហើយបាន ឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យចំនួន១៧នាក់ ដកហូតយកសម្ភារជាវត្ថុតាងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី ។
*ទីតាំងទី១ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះ សីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖
១-ឈ្មោះ ញ៉ិល មាន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ (មា្ចស់ទីតាំង ) ។
២-ឈ្មោះ ណុន ណេត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធម្ចាស់ទីតាំង)។
៣-ឈ្មោះ ជាន ស្រេង ហៅ ខ្យង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ) ។
៤-ឈ្មោះ ពៅ ភស្ដី ហៅតិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (កម្មករ) ។
៥-ឈ្មោះ ឈី ម៉េង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ)។ វត្ថុតាងចាប់យកបានរួមមានសំបកខ្សែភ្លើងម៉ាក THIPHA ចំនួន១បាវ (ជារបស់ក្រុមហ៊ុនឌុយវ៉ាល់អេឡិចទ្រីក) ។
*ទីតាំងទី២.ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ១២នាក់៖
១-ឈ្មោះ ហេង ភា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ (ជាអ្នកកាន់កាប់កន្លែងទិញអេតចាយ)។
២-ឈ្មោះ ដិក គីមមាន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ(ជាប្រពន្ធរបស់ឈ្មោះ ហេង ភា) អ្នកទាំង២ស្នាក់នៅទីតាំងទិញលក់អេតចាយខាងលើ។
៣-ឈ្មោះ ឃួន សារី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ  បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៤-ឈ្មោះ ពៅ ថុនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៥-ឈ្មោះ នាង សាវន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ម៉ៅ ម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
៧-ឈ្មោះ ប៊ន ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៨-ឈ្មោះ សា ទឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៩-ឈ្មោះ ប៊ុក តេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
១០-ឈ្មោះ សេង រិន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
១១-ឈ្មោះ សេង ចាន់យ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
១២-ឈ្មោះ ស្មុក ស្មន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
វត្ថុតាងដកហូតបាន មានស្ពាន់ខ្សែភ្លើងទម្ងន់១៥គីឡូក្រាម ម៉ាកTHIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចទ្រីក ។
បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ និងកំពុងបន្តស្រាវជ្រាវរកជនដៃដល់ជាអ្នកលួចផ្ទាល់យកមកផ្តន្ទាទោសដូចគ្នាផងដែរ៕

ដោយ៖ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print