ទីបំផុតចោរលួចកាត់ខ្សែភ្លើងបំភ្លឺទីសាធារណៈនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចាប់ខ្លួនចោរលួចកាត់ខ្សែភ្លើងបំភ្លឺទីសាធារណៈ នៅខេត្តព្រះសីហនុបានហើយ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលនេះកំពុងស្រាវជ្រាវចាប់ខ្លួនអ្នកពាក់ព័ន្ធបន្ថែមទៀត ។

ថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រកាសបើកប្រតិបត្តិការធំមួយដើម្បីបង្ក្រាបករណីចោរលួចខ្សែភ្លើងបំភ្លឺទីសាធារណ: ។

លោក គួច ចំរើន បានប្រកាសថានឹងផ្ដល់ថវិកា១០លានរៀលជូនសមត្ថកិច្ចដែលដឹកនាំការបង្ក្រាបបទល្មើសនេះបាន ។ បទល្មើសនេះតូចតាចទេ តែត្រូវផ្ដន្ទាទោសដោយមិនលើកលែង។

អភិបាលខេត្តព្រះសីហនុសង្កត់ធ្ងន់ថា «អ្នកទិញខ្សែភ្លើងរបស់ចោរ បើចង់រួចខ្លួន សូមឆាប់រាយការណ៍ឱ្យបានឆាប់ បើលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃើញ គឺត្រូវមានទោសជាដាច់ខាត»៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print