ខេត្តកណ្ដាល៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកឡើងស្ពានមិនដំណើរការទៅមុខទៀត បណ្ដាលឲ្យរអិលថយក្រោយបានទៅបុករថយន្ត៥គ្រឿងទៀតដែលបើកនៅខាងក្រោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដា
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ3A-2933 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។ ចំណែករថយន្ត៥គ្រឿងដែលរងការខូចខាតនោះទី១.រថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2L-1645 បើកបរដោយឈ្មោះ មាស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី២.រថយន្តម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BA-9709 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ, ទី៣.រថយន្តម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-7153 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ, ទី៤.រថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2M-7446 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ និងទី៥.រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3903 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
(រថយន្តទាំង៥គ្រឿង បើកបរមានទិសដៅពីលិចទៅកើតឡើងស្ពានព្រែកសំរោង)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ3A-2933 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) មានទិសដៅពីលិចទៅកើត(ឡើងស្ពានព្រែកសំរោង) លុះមកដល់ចំណុចខាងលើស្ពាន រថយន្តក៏បានខូច(មិនដំណើរការ) រួចក៏រអិលថយក្រោយ បណ្ដាលឲ្យបុករថយន្តបន្តបន្ទាប់គ្នាចំនួន៥គ្រឿងធ្វើឲ្យខូចខាតធ្ងន់ រីឯរថយន្តបង្កខូចខាតស្រាល តែសំណាងល្អដែរដែលពុំមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីឡើយ។
មូលហេតុបណ្ដាលមកពីអ្នកបើករថយន្ត HYUNDAI ពាក់ស្លាកលេខក្រ.ព្រះសីហនុ3A-2933 មិនបានពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ទើបបណ្តាលឲ្យរថយន្តខូចលើស្ពានឡើងពុំរួច៕ ដោយ៖ ស្អាងជ័យ
រថយន្តហ៊ីយ៉ាន់ដាយរអិលថយក្រោយខណៈឡើងស្ពានបណ្ដាលឲ្យបុករថយន្ត៥គ្រឿងទៀតនៅពីក្រោយខូចខាតធ្ងន់
...