ភ្នំពេញ៖ក្រោយពីវិលត្រឡប់ពីប្រទេសអូស្ត្រាលី គីម សីហ្សាបានបង្ហាញមុខជាថ្មីក្នុងចង្កោមអ្នកសិល្បៈ។ នាងមិនបានប្រឡូកការងារសិល្បៈដូចមុនមែនប៉ុន្តែមកស្រុកវិញលើកនេះនាងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងមុខជំនួញធំៗក្នុងដៃជាច្រើនហើយចុងក្រោយនេះមានដំណឹងថានាងគ្រោងចាយលុយទាំងដុំដើម្បីបើកហាងពេជ្រទៀតផង។
តារាសម្តែងអ្នកនាង គីម លីហ្សា ត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀតថា នាងទំនងជាបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកអមដោយរូបថត ជាច្រើនសន្លឹកនិងវីដេអូឃ្លីប និងពាក្យពេជ្រមួយចំនួនទៀតផង។ ហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនិងការសួរសំនួរបែបនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរ ថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបានមហាជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខផងដែរ បើធៀបជាមួយនិងផលិតផលអនឡាញល្បីឈ្មោះមួយចំនួននៅកម្ពុជានោះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់ទំហំទឹកប្រាក់ដែលនឹងត្រូវចាយលើការបើកដំណើរការងហាងលក់ពេជ្រ នេះនៅឡើយ ហើយនាងអាចនឹងក្លាយជាតារាបន្ទាប់ពីអ្នកនាង ម៉ាក សែនសូនីតាហៅតូតាដែលសម្រេចចិត្តបើកលក់គ្រឿងអលង្ការនោះ។
គួរបញ្ជាក់ដែរថាថា គីម លីហ្សាបានចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមីនិងទទួលបានចំណងដៃកូនប្រុសពីរនាក់។ តារាសម្តែង រូបនេះ បានវិលមកប្រទេសកំណើត និងបានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេតឃើញថា គីម លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះ៕ ដោយ៖វឌ្ឍនា