ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិរាយការណ៍មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសពខណះប្រទះឃើញម្ដាយចង.ក សម្លាប់ខ្លួនទៅនឹងផ្ទោងរោងផ្ទះកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០ស្ថិតចំណុចភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីស្លាប់មានឈ្មោះ ឡាយ សាវឿន អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។
បើតាមអ្នកភូមិបានអោយដឹងថាស្ត្រីខាងលើគឺផឹកស្រាជាប្រចាំមិនលួសថ្ងៃឡើងមិនតែប៉ុណ្ណោះមានជំងឺងឺសសៃប្រសាទធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវមិនបានធូស្រាលសោះទើបនៅថ្ងៃកើតហេតុកូនៗជាប់រវល់មិននៅផ្ទះទើបស្ត្រីខាងលើចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ដោយបានយកស្បង់ជីពរលោក ចងទៅនឹងផ្ទោងរោងផ្ទះបាយ
ប្រាកដមែនមិនមានស្នាមអ្វីសម្គាល់ជារឿងឃាដកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចពិនិត្យរួចទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន