ទីតាំងលក់ហ្គាស២កន្លែងទៀតត្រូវបានកម្លាំងជំនាញពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យនៅមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ពីក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។

បន្ទាប់ពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ អ៊ុំ ចន្ថា នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ល នាយរងការិយាល័យចុះសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ធ្វើការត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន៣ទីតាំង។
ទីតាំងលក់ហ្គាសទី១យីហោ «បាយ័ន» ដែលមានម្ចាស់ឈ្មោះ ព្រំ សារ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ហ្គាស ស្ថិតនៅចំណុចផ្ទះលេខ៤០Eo ផ្លូវលេខ២៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
ទីតាំងលក់ហ្គាសទី២យីហោ «ហាវ៉ៃ» ដែលមានម្ចាស់ឈ្មោះ ជា សុម៉ាលី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ហ្គាសស្ថិតនៅចំណុចផ្ទះលេខ១០១ ផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
សូមបញ្ជាក់ផងដែរថា ដោយនៅក្នុងទីតាំងចំនួន២កន្លែងខាងលើនេះដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពិតប្រាកដមែន។ នគរបាលជំនាញ បានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំងដែលប្រកបអាជីវកម្មលក់ហ្គាសទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ៕

ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print