ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe របស់ក្រុម Paris St-Germain បានធ្វើតេស្តវិជ្ជមានជំងឺឆ្លងកូវីដ-១៩ ហើយបានខកខានការប្រកួតកម្មវិធី Nations League របស់បារាំងទល់នឹងក្រូអាតកាលពីថ្ងៃអង្គារម្សិលមិញ។
កីឡាករ Paris St-Germain ចំនួន៦នាក់បានធ្វើតេស្តរកមេរោគកូវីដ-១៩កាលពីសប្តាហ៍មុនដោយលទ្ធផលរបស់ Mbappe អាចធ្វើឱ្យមានខកខាននៃចាប់ផ្តើមនៃរដូវកាល Ligue 1 របស់ពួកគេ។ Mbappe អាយុ២១ឆ្នាំបានស៊ុតបាល់បញ្ចូលទីបានតែមួយគ្រាប់គត់ ខណៈដែលបារាំងបានផ្តួលស៊ុយអែតក្នុងការប្រកួតបើកឆាក Nations League កាលពីថ្ងៃសៅរ៍។កីឡាកររូបនេះត្រូវបានគេដាក់ឱ្យនៅឆ្ងាយពីមិត្តរួមក្រុមកាលពីថ្ងៃចន្ទ ហើយចាប់តាំងពីពេលនោះមកគេត្រូវបានបញ្ជូនទៅស្នាក់នៅម្នាក់ឯងនៅផ្ទះផ្ទាល់ខ្លួនវិញ។សហព័ន្ធកីឡាបាល់ទាត់បារាំងបានបញ្ជាក់ថា “ការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ របស់គាត់ធ្វើឡើងដោយ UEFA កាលពីព្រឹកថ្ងៃចន្ទបានបង្ហាញលទ្ធផលវិជ្ជមាន ហើយត្រូវបានដាក់ឲ្យដាច់ឆ្ងាយពីក្រុមបន្ទាប់ពីដឹងពីលទ្ធផលក្រោយការហ្វឹកហាត់ ហើយបានត្រលប់មកផ្ទះវិញនៅពេលល្ងាច” ។
ក្រុមម្ចាស់ជើងឯក PSG គ្រោងនឹងចាប់ផ្តើមការប្រកួតរបស់ពួកគេជាមួយក្រុម Lens នៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីត្រូវបានផ្តល់ការសម្រាកបន្ថែមទៀត ពីការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីខែមុន។
សូមបញ្ជាក់ថា រដូវកាលលីកកំពូលបារាំង Ligue 1 បានចាប់ផ្តើមហើយ ប៉ុន្តែការប្រកួតបើកឆាករវាង Marseille និង Saint-Etienne ត្រូវបានពន្យារពេលកាលពីខែមុនបន្ទាប់ពីកីឡាករម្ចាស់ផ្ទះ៤នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ លីកបានប្រាប់ក្លិបទាំងអស់កាលពីសប្តាហ៍មុនថា ឲ្យមានពិធីសាររៀងខ្លួនសម្រាប់ការដោះស្រាយវិបត្តិជំងឺឆ្លង ដោយមានន័យថា ប្រសិនបើមានករណីវិជ្ជមានច្រើនជាង៣នាក់នៅក្នុងក្លិបមួយគឺត្រូវពន្យារពេលការប្រកួតសម្រាប់ក្លិបនោះ ៕