រថយន្តLEXUS NX300 បុកឡំប្រឺតានៅផ្លូវបំបែកជាបួន​បណ្ដាលឲ្យរងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីកឡំប្រឺតាដឹកភ្ញៀវឆ្លងកាត់ផ្លូវបំបែកជាបួន​ ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកឡិចសុីសមកបុកចំពីចំហៀងពេញទំហឹង​បណ្ដាលឲ្យរងការខូចខាត​ តែសំណាងល្អដែរដែលមិនមានអ្នករងរបួស​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​បានកេីតឡេីងកាលពីវេលាម៉ោង២​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦០​ កែងផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុគេឃេីញឡំប្រឺតា ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IH -4714 បេីកបរដោយបុរសម្នាក់​ ដឹកភ្ញៀវបុរស២នាក់ជាជនជាតិបរទេស​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៦០​ ក្នុងទិសដៅពីកេីតទៅលិច​ ខណៈកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន​ ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក LEXUS NX300 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AT -5266 បេីកបរដោយបុរសម្នាក់​ រួមទាំងមានមិត្តភក្តិ១ទៅ២នាក់ទៀត​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមធ្យម​បានជ្រុលទៅបុកឡំប្រឺតាពីចំហៀងខាងស្ដាំទាំងកំរោល​ បណ្ដាលឲ្យរងការខូចខាត​ ចំណែករថយន្តឡិចសុីសក៏ខូចខាតកាងខាងមុខចំហៀងខាងឆ្វេងផងដែរ​ ។

​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ តែភាគីទាំងពីរចរចាគ្នាមិនត្រូវ​ ដោយម្ខាងចង់ស្មេី​ ម្ខាងចង់បានសំណង​ ទេីបភាគីទាំងពីរសម្រេចឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង​ ធ្វេីការវាស់វែងយករថយន្តនិងឡំប្រឺតសខាងលេីនេះ​ ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print