ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីមានបងប្អូនកម្មករកម្មការិនី ជាង៣០០០នាក់នាំគ្នាតវ៉ាបិទផ្លូវលេខ២១៧ (ផ្លូវចំការដូង) ទល់មុខរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមេន ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ក៏បាន
សម្រេចតាមសំណេីរបស់តំណាងកម្មករនិងតំណាងសហជីព ,កម្មករនិយោជិត ដេីម្បីសម្រួលឲ្យចូលធ្វេីការវិញ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន វ៉ាយ &ដាប់បែលយូ ហ្គាមេន បានរៀបរាប់ដូចខាងក្រោម៖ នៅចំពោះមុខ ថ្ងៃទី ១៦,១៧,១៨ ខែកញ្ញា ឆ្នាំ ២០២០ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌហេីយត្រូវឈប់សម្រាកចំនួន៣ថ្ងៃ ប៉ុន្តែតាមសំណូមពររបស់តំណាងកម្មករ តំណាងសហជីពនិងកម្មករនិយោជិតទៅលេីស្ថានភាពនៃចង្វាក់ផលិតកម្មជាក់ស្តែងផងនោះ ក្រុមហ៊ុនបានធ្វេីការសម្រេចអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ដូចតាមកាលបរិច្ឆេទគឺ ទី១-ត្រូវបានឈប់សម្រាកចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃ (ដោយរាប់បញ្ជូលទាំងថ្ងៃអាទិត្យ ), ទី២-ចំពោះថ្ងៃទី១៤,១៥និង១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានដោះដូរជាមួយនឹងដំណាច់ឆ្នាំ របស់កម្មករនិយោជិតដែលនៅសល់ ,ទី៣ -កម្មករនិយោជិតទាំងអស់ត្រូវត្រឡប់មកបម្រេីការងារជាធម្មតាវិញនៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ ២០២០ជាកំហិត។
ក្រោយពីរដ្ឋបាលក្រុមហ៊ុនបានអានសេចក្តីជូនដំណឹងរួច រួមទាំងមានការសម្របសម្រួលពីអាជ្ញាធរខណ្ឌដង្កោផងនោះ កម្មករកម្មការិនីបានយល់ព្រមតាមការសម្រេចរបស់ក្រុមហ៊ុន និងបានបេីកផ្លូវជូនបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរជាធម្មតាវិញ ៕ ដោយ៖ ភារ៉ា ដង្កោ