ភ្នំពេញ៖ ដល់ម្លឹងផង..ខ្លាំងម្ល៉េះលោកព្រះ ..បើចង់រកសុីដឹកជ្រូក ទាល់តែឆ្លងកាត់កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម…! ចុះគេអត់គិតរឿងច្បាប់ទម្លាប់ រឿងពិនិត្យសុខភាពសត្វទេអី បានជាត្រឹមកូនប្រសារអ្នកធំក្រសួងសោះមានឥទ្ធិពលយ៉ាងនេះ..?
សូមជម្រាបជូនថា៖ មាន Facebook មួយចំនួនបានលើកយករឿងនេះទម្លាយ អាចជាបញ្ហាផ្ទៃក្នុងទម្លាយឱ្យ ទើបដល់មានពាក្យថា៖ «បងប្អូនអាជីវករចង់រកស៉ីនាំជ្រូកចូល ឬ នាំជ្រូកទៅវៀតណាម បានជោគជ័យ ត្រូវសុំការអនុញ្ញាតពី លោក សៀក ឡេង កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម »។
ក្នុងនោះថែមទាំងបញ្ជាក់ថា៖ គាត់មានសិទ្ធិអំណាចចាត់ចែងមុខរបរជំនួញជ្រូក មាន់ ទា គោ ក្របី គ្រប់បែបយ៉ាង ។ បេីគាត់មិនឯងភាពហេីយ អ្នកណាក៏មិនអាចរកស៉ីបានដែរ ។ ជាពិសេស ច្បាប់នាំជ្រូកឆ្លងកាត់ទៅវៀតណាម មានតែគាត់ទេដែលមានអំណាចចាត់ចែងបាន ។
សារនោះបានបន្តថា៖ អ្នករកស៉ីត្រឹមត្រូវវេទនាណាស់ ព្រោះចំណាយលុយក្រោមតុ ប្រចាំខែ ជូនអស់លោកពាក់ព័ន្ធខ្លាំងពេក ។ ក្រុមហ៊ុនខ្លះរកស៊ីស្របច្បាប់សោះតែត្រូវចំណាយយ៉ាងហោចណាស់ជាង ១០ ម៉ឺនដុល្លារ ក្នុង ១ខែ ។
ទាក់ទិននឹងបញ្ហានេះ គេមិនដឹងថា កូនប្រសារថ្នាក់ដឹកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឪពុកក្មេកឈ្មោះអីទេ តែគេលម្អិតថា កូនប្រសារឈ្មោះ សៀក ឡេង ..!
បញ្ហានេះគួរតែខាងអគ្គនាយកដ្ឋានពេទ្យសត្វ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាស្រាវផងមើល៍ ពិតជាដូច្នោះមែនអត់ ខណៈនោះជាភារកិច្ចរបស់ក្រសួងតើ រឿងកូនប្រសារអ្នកណាទៅ អំណាចមហិមាម្ល៉េះ…!
ដោយ៖ សិលា