បុរសមានស្មារតីវិបល្លាសម្នាក់បានចងកបញ្ចប់ជីវិតខ្លួនឯងនៅក្រោមដើមស្វាយដោយជើងមិនផុតពីដី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលគេដឹងថា មានសតិមិនគ្រប់ហើយមិនស្គាល់អត្តសញ្ញាណ បានចងកបញ្ចប់ជីវិតនៅក្រោមដើមស្វាយមុខផ្ទះចាំចម្ការដែលអ្នកស្រុកទុកចោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា១១ជាង ហើយក្រោយកើតហេតុនៅវេលាម៉ោង១២ថ្ងៃត្រង់សមត្ថកិច្ចនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលជំនាញកោសល្យវិច័យបានចុះមកដល់ទីតាំងកើតហេតុនៅចំណុចមុខផ្ទះចាំចម្ការអ្នកនៅភ្នំពេញ ជាប់ផ្លូវជាតិលេខ៧ ហួសស្ពានអូរពងមាន់បន្តិច ឋិតក្នុងភូមិរាជានុគោល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមប្រភពអ្នកនៅក្បែរនោះបានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនខាងលើនេះដូចជាមានលក្ខណៈមិនសូវគ្រប់។ មុនកើតហេតុ គេឃើញបុរសនេះដើរចុះដើរឡើងនៅម្តុំនេះហាក់ដូចជាមានកង្វល់អ្វីមួយ តែពួកគាត់អត់ចាប់អារម្មណ៍ទេ ហើយពួកគាត់ក៏មិនស្គាល់ច្បាស់ថាជាជនវិកលចរិតឬជាមនុស្សគ្រប់លក្ខណៈនោះឡើយ ជាពិសេសមិនស្គាល់ថាគាត់នៅទីណា មានមុខរបរអីឲ្យពិតប្រាកដទេ។លុះមកដល់វេលាម៉ោងខាងលើស្រាប់តែមានការភ្ញាក់ផ្អើលថាបុរសខាងលើនោះបានចងកសម្លាប់ខ្លួននៅនឹងដើមស្វាយ នៅមុខផ្ទះចាំចម្ការអ្នកភ្នំពេញស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីសា្រវជ្រាវរកសាច់ញាតិ តែក្រោយមកមិនត្រូវបានរកសាច់ញាតិឃើញនោះទេ។ 

បើតាមសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ពិនិត្យទៅលើសពនិងធ្វើកោសល្យវិច័យ ឃើញថា បុរសរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន។  

ក្រោយមកសមត្ថកិច្ចបញ្ជាក់ថា ជនដែលស្លាប់ដោយសារចងកខាងលើនោះ គឺជាមនុស្សវិកលចរិតមិនគ្រប់លក្ខណៈ រស់នៅគ្មានគោលដៅ និងទីកន្លែងមិនពិតប្រាកដឡើយ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបាន ធ្វើការប្រគល់សាកសពឱ្យទៅអាជ្ញាធរមូលដ្ឋាន ចាត់ចែងបូជាសពនិងធ្វើបុណ្យទៅតាមប្រពៃណី៕

   

...

ដោយ៖មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print