ទីក្រុងតូក្យូប្រទេសជប៉ុន បានសម្រេច បន្ថយការប្រកាសអាសន្នមួយកម្រិតពាក់ព័ន្ធការឆ្លងកូវីដ១៩ ក្រោយរក្សាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតរយៈពេល២ខែកន្លងមក។
សារព័ត៌មានTTXVN បានផ្សាយថា នៅថ្ងៃទី១០ខែកញ្ញា មន្ត្រីជប៉ុន បានសម្រេចបន្ថយការរិតត្បិតស្របទៅតាមក្រុមប្រឹក្សាសុខាភិបាល បានវាយតម្លៃពីស្ថានភាពកូវីដ១៩ ។អភិបាលទីក្រុងតូក្យូលោក Yuriko Koike បានប្រកាសថា ទីក្រុងតូក្យូមានគម្រោង លុបច្បាប់បម្រាមដល់ ក្លឹបរាត្រី ខារ៉ាអូខេ …ចាប់ពីថ្ងៃទី ១៥ខែកញ្ញា។
តាមតួលេខថ្មីបំផុតបង្ហាញឲ្យឃើញថាក្នុងរយៈពេល ៧ថ្ងៃកន្លងមក ចំនួនអ្នកឆ្លងកូវីដ១៩ ជាមធ្យម នៅក្នុងទីក្រុងតូក្យូក្នុងពេលមួយថ្ងៃមាន១៤៩នាក់ គឺថយចុះពី១៨៣នាក់ក ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។ បច្ចុប្បន្ន ទីក្រុងតូក្យូមានករណីឆ្លងកូវីដ១៩សរុប២២.៤៤៤នាក់
ករណីឆ្លងកូវីដ១៩ ក្នុងប្រទេសជប៉ុនមាន មានការថយចុះជាបន្តបន្ទាប់ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ខ្លាចមានករណីឆ្លងជាថ្មីកើតឡើង។
នៅទូទាំងប្រទេសជប៉ុន មានចំនួនអ្នកឆ្លងសរុប ៧២.៧២៦ នាក់ និងស្លាប់១៣៩៣នាក់ ។ ជ៉ុនស្ថិតនៅលេខរៀងទី៤៥ ជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ។ បច្ចុប្បន្ននៅលើពិភពលោក មានអ្នកឆ្លងសរុបជាង២៨លាននាក់ហើយ៕