ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ របស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ ដែលរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមជាម្ចាស់ផ្ទះ ក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតល្មួតនិងឆ្លើយតប” មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ពិធីបើកមហាសន្និបាតបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រី ង្វៀន ធីគីមចិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយ មានការចូលរួមពី លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម និងជាប្រធានអាស៊ានលើក ទី៣៦ ផង។
ក្នុងសារស្វាគមន៍របស់ លោក ង្វៀន ភូក្រុង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀ តណាម បានអរគុណចំពោះប្រទេសសមាជិកអាយប៉ាដែលបានចូលរួមអភិវឌ្ឍ និងចូលរួមដោះ ស្រាយ រួមគ្នារាល់កិច្ចការការលំបាកនានាកន្លងមក។ ជាមួយគ្នានោះដែរ លោក ប្រធានរដ្ឋ ក៏ បានលើកឡើងពីគោលនយោបាយការបរទេសរបស់វៀតណាម ដែលមានលក្ខណៈបើកចំហរ ពហុភាគីនិយម និងការធ្វើទំនាក់ទំនងកិច្ចការបរទេស ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកប្រធានរដ្ឋ ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដែលដែលមានតួនាទីស្នូល និងជាកត្តាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិមិនត្រឹមតែជាសសរគ្រឹះនៃការគាំទ្រប៉ុណ្ណោះទេ ។
សូមអាននូវខ្លឹមទាំងស្រុង ស្តីពីលទ្ធផលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ របស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា