អ្នកជំងឺចំនួន១៨០នាក់ នៅអគារជំងឺឆ្លងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានទទួលអំណោយពីអន្តរក្រសួង ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ អំណោយអន្តរក្រសួងរួមមានមី ទឹកដោះគោ​ ស្ករស ត្រីខ នំក្រៀម សារុង ក្រមាអមនិងថវិកាមួយចំនួន ត្រូវបានលោក ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៏និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ នាំយកទៅចែកជូន ដល់បងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០។  លោកសាស្រ្តចារ្យ ម៉ុក ធាវី​ នាយករងមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត បានឲ្យដឹងថា  បច្ចុប្បន្នមន្ទីរពេទ្យ មានបុគ្គលិកបំរើការងារសរុបចំនួន១.២២៧នាក់ ក្នុងនោះ មានសាស្រ្តចារ្យចំនួន២៦នាក់ វេជ្ជបណ្ឌិតឯកទេសនិងជំនាញ២០៦នាក់ វេជ្ជបណ្ឌិតទូទៅ៨៧នាក់ ទន្តបណ្ឌិត ១៤នាក់ ឧសថការី១៩នាក់ ឆ្មប៦៦នាក់ គិលានុបដ្ធាកយិកា៥៨០នាក់និងបុគ្គលិកផ្សេងៗចំនួន២២៩នាក់ ។ លោកសាស្រ្តចារ្យ ម៉ុក ធាវីបន្តថា​ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រោមការ ដឹកនាំដោយគតិបណ្ឌិត     ពីសម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ធមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យ បានធ្វើការជួសជុលនិងកែលម្អបានជាបន្តបន្ទាប់ ដោយក្នុងនោះ បានធ្វើការបំពាក់ នូវឧបករណ៏ បរិក្ខារ ទំនើបៗ តាមផ្នែកនីមួយៗនៅក្នុងមន្ទីរពេទ្យ      ក៏ដូចជាផ្តល់ឱកាស ជួយបង្ហាត់បង្រៀនដល់និស្សិតពេទ្យទាំងអស់ ដែលបានមកធ្វើកម្មសិក្សានៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកសាស្រ្តចារ្យមានប្រសាន៍ថា​ ក្នុង១ឆ្នាំៗ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានទទួលពិនិត្យនិងព្យាបាលជំងឺ មានការកើនឡើងជាលំដាប់ ដោយគិតក្នុងរយៈពេល ៧ខែក្នុងឆ្នាំ២០២០នេះ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅចំនួន២៨.៩០៨នាក់ និងសម្រាកព្យាបាលជំងឺ២០.៤២៨ នាក់ ក្នុងនោះ ការប្រើប្រាស់គ្រែមានរហូតទៅដល់ ១២០ភាគរយ។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏បានទទួលនិងពិគ្រោះជំងឺកូវីដ-១៩ ចំនួន១៦.៦៤៨នាក់ និងបានយកសំណាកទៅពិនិត្យ ព្យាបាល៨.៦០៧នាក់ ទាំងខ្មែរនិងបរទេស ព្រមទាំងបានទទួលឲ្យចូលសម្រាកព្យាបាល៤៦នាក់ និងបានជាសះស្បើយចំនួន៤៥នាក់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលចំនួន១នាក់ មន្ទីរពេទ្យពុំមានអ្នកជំងឺណាម្នាក់ស្លាប់បាត់បង់ជីវិតនោះឡើយ។ 

លោក ឈិន កេតនា បានជំរាបជូនពីគោលបំណង ដែលអន្តរក្រសួង នាំយកអំណោយមកចែកជូននាថ្ងៃនេះ គឺស្របពេល ដែលកម្ពុជាយើងកំពុងរីករាយទទួល បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ   ដែលប្រជាពុទ្ធសាសនិកទូទាំងប្រទេស បានចូលរួមយ៉ាងសស្រាក់សស្រាំ នៅតាមបណ្តា វត្តអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនេះ លោក ឈិន កេតនា ក៏បានជំរាបជូនដល់បងប្អូនអ្នកជំងឺផងដែរ អំពីវិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យមួយក្នុង ព្រះពុទ្ធសាសនា ដែលចាត់ទុកថា សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបហើយពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឱទ្ទិសកុសលជូនដល់ វិញ្ញាណក័្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឍាយាចារ្យ បុព្វបុរសជាតិ  និងបងប្អូនជនរួមជាតិទាំងឡាយ ដែល បានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ក្នុងឱកាដនេះ លោក ឈិន កេតនា ក៏បានលើកពី ពិធីបុណ្យកឋិនទាន ដែលជាទានមួយដ៏ថ្លៃថ្លាក្នុងព្រះពុទ្ធសាសនាផងដែរ   ដែលក្នុង១ឆ្នាំ មានតែម្តង មានរយៈពេលកំណត់តែ២៩ថ្ងៃ វត្តមួយទទួលបាន តែអង្គកឋិនទានមួយ ជាទានមានផលានិសង្ឍខ្ពស់។       លោក ឈិន កេតនា រួមនិងគណៈប្រតិភូអន្តរក្រសួង បានចែកអំណោយអន្តរក្រសួង ដល់បងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតទាំង១៨០នាក់។     ជាមួយនេះ ក៏មានអំណោយសប្បុរសជនLP7F6 ចូលរួមជាថវិកាចំនួន២លាន៥សែនរៀល   ចែកជូនដល់បងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតក្នុ ងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះផងដែរ៕

ដោយ៖ សុខ ខេមរា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print