ការសម្រួលឲ្យគ្រឹស្ទសាសនិកគោរពប្រតិបត្ដិសកម្មភាពជំនឿសាសនាខ្លួន នៅតាមវិហារ និងស្នាក់ការ ដោយអនុវត្តចាប់ពីថ្ងៃទី ១២ ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ៖ ការសម្រួលឲ្យគ្រឹស្តសាសនិកគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងស្នាក់ការ ដោយអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តទៅ ។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនគ្រីស្ទសាសនិកនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ លើលិខិតលេខ ១៩៦ សុខល ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការសម្រួលឲ្យគ្រីស្ទសាសនិកគោរពប្រតិបត្តិ សកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងស្នាក់ការ ដោយអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តទៅ។

ការចូលថ្វាយបង្គំតាមវិហារ និងស្នាក់ការ ដែលគ្រឹស្ទសាសនិករស់នៅក្នុងភូមិអចិន្ត្រៃយ៍ ត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជា៖

១-ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងមានគម្លាតពីគ្នាយ៉ាងតិច ១.៥ ម៉ែត្រ ។

២-ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម។ ។ 

៣-ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ចរដោយជំនួសជាការលើកដៃសំពះ និងនិយាយពាក្យស្វាគមន៍បែបគ្រឹស្ទបរិស័ទវិញ ហើយបែកគ្នាភ្លាម ។

៤-ការជួបជុំថ្វាយបង្គំនៅវិហារ និងស្នាក់ការ មិនឲ្យលើសពី៣០នាទី។ 

៥-ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ ៣០% នៃចំណុះទីតាំងវិហារនីមួយៗ។

គណៈដឹកនាំគ្រឹស្ទបរិស័ទត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការនេះឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្នុងករណី ដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថាមានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print