បុរសពីរនាក់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យដោយសារហូបសត្វកំភេមខ្មោច

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ខណ:ចាប់បានសត្វកំភេមខ្មោចយ៉ាងច្រើនយកទៅលីងដើម្បីបរិភោគ  បានពុលបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០២០នៅភូមិ គីរីវ័ន្ត សង្កាត់កនៅភូមិស្រះទឹក សង្កាត់អូរស្មាច់​ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​។

 អ្នកទាំង០២នាក់ដែលបានស្លាប់ នេះមានទី១​ឈ្មោះ ផុន ញូង ប្រុសអាយុ ៣៨ឆ្នាំ​ រស់នៅ​ភូមិបាក់នឹម​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្ដរមានជ័យនិងទី២​ ឈ្មោះ ផល់ មួន ប្រុស អាយុ ៤៧ ឆ្នាំ​ រស់នៅ​ភូមិ ឃុំជាមួយគ្នា ។ មុនពេលកើតហេតុអ្នកទាំង២បានចាប់សត្វកំភេមខ្មោច បានមួយចំនួនហើយបានយកទៅលីងហូបបណ្តាលឲ្យពុល ក្អួតចង្អោរ។បន្ទាប់មកក្រុមគ្រួសារ បានបញ្ជូនមកមន្ទីរពេទ្យខេត្ត​ ហើយដោយមានអាការធ្ងន់ធ្ងរពេកគ្រូពេទ្យខេត្ត​ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប​ បន្ត​ដេីម្បី​ព្យាបាល​​ ។ 

 លុះដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែលឈ្មោះ ផុន ញូង ភេទ ប្រុសអាយុ ៣៨ឆ្នាំ​ បានស្លាប់​នៅមន្ទីរពេទ្យខេត្តសៀមរាប​ ។ 

​រហូតដល់ ថ្ងៃទី ១១​ ខែកញ្ញា​ ឆ្នាំ​២០២០៖ វេលា​ម៉ោង ១និង៣០នាទីរសៀលឈ្មោះ ផល់ មួន ប្រុសអាយុ ៤៧ឆ្នាំ  ក៏​បាន​ស្លាប់​ នៅមន្ទីរពេទ្យ ខេត្តសៀមរាប​ ម្នាក់ទៀត។ 

ក្រោយមកសពទាំងពីរ ត្រូវបានសាច់ញាតិដឹកយកមកធ្វើបុណ្យតាម​ប្រពៃណី​នៅ លំនៅឋានវិញ នៅ​ភូមិបាក់នឹម​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ៕

 

  

...

ដោយ៖ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print