អន្តរជាតិ៖ កាលពីយប់មិញ(ពេលវេលានៅកម្ពុជា ត្រូវនឹងព្រឹកថ្ងៃទី១១ខែកញ្ញានៅអាមេរិក) ថ្នាក់ដឹកនាំនិងពលរដ្ឋអាមេរិកបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលើកទី១៩ឆ្នាំ ថ្ងៃវាយប្រហារភេរវកម្ម ១១ខែកញ្ញាឆ្នាំ២០០១។ ប៉ុន្តែពិធីរៀបចំគោរពវិញ្ញាណក្ខន្ធគឺខុសពីរាល់ឆ្នាំ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។
ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម ធ្វើឲ្យផ្លាស់ប្តូរទឹកដីអាមេរិក គឺពលរដ្ឋជុំវិញពិភពលោកបានដឹងជុំវិញព័ត៌មានទាំងនោះ ដោយសារតែវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទឹកដីអាមេរិក ហើយក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិកផងដែរ ។
សង្គ្រាមប្រឆាំងភេរវកម្ម និងការកើតឡើងនៃក្រុមភេរវកម្ម ធ្វើឲ្យពលរដ្ឋរាប់សិបលាននាក់បាត់បង់ផ្ទះសម្បែង និងរាប់លាននាក់ត្រូវផ្លាស់ទីលំនៅឬភៀសខ្លួនទៅកាន់ប្រទេសជិតខាង។
ខាងក្រោមនេះជាទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១៖